លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ចាត់តំណាងនាំយកថវិកាប្រគល់ជូនគ្រួសារនៃសពលោកអនុសេនីយ៍ឯក ភោគ សុភា នាយរងផ្នែក នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តំណាងចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ០៧ថ្ងៃ សពលោកអនុសេនីយ៍ឯក ភោគ សុភា អត្តលេខៈ០៣៣៤៤ ឋានៈ នាយរងផ្នែកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅផ្ទះលេខ២១E1 ផ្លូវលំ ភូមិអណ្តូង១(បឹងព្រលិត) សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយរោគាពាធ។
ក្រុមការងារបាននាំយកបច្ច័យប្រគល់ជូនដល់គ្រួសារនៃសព រួមមានៈ ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ៦,០០០,០០០រៀល, ថវិកាអគ្គនាយកដ្ឋានអន្តោប្រវេសន៍៤,០០០,០០០រៀល, ថវិកាសាមគ្គីនាយកដ្ឋានច្រកទ្វារទី១ ៤,០០០,០០០រៀល សរុបរួមចំនួន ១៤,០០០,០០០ រៀលគត់ (ដប់បួនលានរៀលគត់) ៕