ព័ត៌មានថ្មីបំផុត


នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ បានចូលរួមកិច្ចប្រជុំនាំមុខ ពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ លើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន សារឿន អនុរដ្ឋលេខាធិការក្រសួងការបរទេស តាមរយៈប្រពន្ធ័វីដេអូZoom ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ។

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ លើកទី១១។

ចំពោះកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងថៃ លើកទី១១នឹងរៀបចំឡើងនៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ