ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ចុះអនុវត្តគម្រោង សាងសង់ហេថារចនាសម្ព័ន្ធនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់
ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ដឹកនាំដោយលោក វរសេនីយ៍ឯក ដួង ម៉ាន់ នាយរងប៉ុស្តិ៍ និងលោកវរសេនីយ៍ឯក នាយរងប៉ុស្តិ៍ តំណាងលោកនាយប៉ុស្តិ៍បានដឹកនាំកម្លាំង ចូលរួមពិភាក្សាការងារជាមួយលោក សុខ ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកប្រធានប្រឹក្សាគម្រោង តំណាងក្រុមហ៊ុនGM Grand Co.Ltd. ទទួលអនុវត្តគម្រោង សាងសង់ហេថារចនាសម្ព័ន្ធនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់។
កិច្ចពិភាក្សានេះ ផ្តោតលើវឌ្ឍនភាពការងារ កំពុងអនុវត្តគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លើទីតាំងចំណតរថយន្តបណ្តោះអាសន្ន និងគម្រោងផ្លូវវាងក្រោមស្ពានដែលកំពុងដាក់គ្រឿងចក្រឈូសឆាយ កៀរ ចាក់ដីបង្ហាប់។
ក្នុងនោះដែរក៏មានការប៉ះពាល់អគារ-បន្ទប់ការងារបណ្តោះអាសន្នរបស់ប៉ុស្តិ៍អន្តោប្រវេសន៍(បែបបទចេញ-ចូលប្រទេស) ដែលតម្រូវឲ្យរុះរើចេញ ដើម្បីអោយមន្ទីរសាធាណការ អនុវត្តគម្រោងអោយបានសមស្រប និងទាន់ពេលវេលា។
ក្រោយពេលមន្ទីរ បានអនុវត្តគម្រោង(ចាក់បេតុងសម្រេចលទ្ធផលរួចរាល់) នឹងដាក់ទូរកុងទឺន័រចំនួនពីរជំនួសវិញ សម្រាប់បន្ទប់ផ្នែកបែបបទចេញ-ចូលប្រទេស)៕