តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ប្រគល់ថវិកា ជូនគ្រួសារ នៃសពលោកអនុសេនីយ៍ឯក ខ្វៃ កុសល នាយរងផ្នែក នៃនាយក ដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានចាត់តាំង លោកឧត្តមសេនីយ៍ទោ ផន ផល្លី អនុប្រធាននាយកដ្ឋាន និងក្រុមការងារ ធ្វើការប្រគល់ថវិកា ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ និងថវិកាសាមគ្គីនាយកដ្ឋាន ជូនដល់លោកស្រី ចាន់ ជុក ត្រូវជាភរិយា នៃសពលោកអនុសេនីយ៍ឯក ខ្វៃ កុសល ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ដោយរោគាពាធ។
ក្រុមការងារដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ផន ផល្លី អនុប្រធាននាយកដ្ឋាន បាននាំយកថវិកា សរុបចំនួន ៦,៥០០,០០០ រៀល (ប្រាំមួយលាន និងប្រាំរយពាន់រៀលគត់)៕