កិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅបន្តខែតុលា ឆ្នាំ២០២១ របស់នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត
ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៣០នាទីនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ (Zoom) ស្តីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅបន្តខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម ថេង, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា, ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌី ដាម៉ង់ អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក ឌឹម រ៉ា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ដោយមានការចូលរួមពី លោកអនុប្រធាននាយកដ្ឋាន, លោក លោកស្រី នាយ-នាយរងការិយាល័យទាំងអស់ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត សរុបចំនួន ២៤រូប។
ក្រៅពីការបូកសរុបលទ្ធផលការងារប្រចាំខែ ក៏មានការប្រកាសសេចក្តីសម្រេចបែងចែកភារកិច្ចទទួលខុសត្រូវ ជូនថ្នាក់ដឹកនាំនាយកដ្ឋាន នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងមានការប្រជុំបន្តក្រុមការងារចងក្រងសៀវភៅណែនាំ និងខិតប័ណ្ណស្តីពីបែបបទ និងនីតិវិធី សម្រាប់អនុវត្តចំពោះជនបរទេសអន្តោប្រវេសន្ត នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ហែម ថេង ជាប្រធាន៕