ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦១២នាក់ ជាសះស្បើយ ៤៦០នាក់ និងស្លាប់ ១៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦១២នាក់ អ្នកជាសះស្បើយចំនួន ៤៦០នាក់ និងអ្នកស្លាប់ចំនួន ១៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៧៨នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១០៤,០៩៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩៧,២២៧នាក់ និងអ្នកស្លាប់ សរុបចំនួន ២,១០៩នាក់៕