ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩និង០០នាទីដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណះ ស្នងការរង ធ្វើការបញ្ជូនជនជាតិវៀតណាមចំនួន ០៤នាក់ ស្រី ០២នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ឲ្យទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាមវិញ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ