ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន បានបើកកិច្ចប្រជុំប្រចាំខែ តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្ដមឧត្ដមសេនីយ៍ឯក សុខ លីហួត, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចុង សុវណ្ណនី, ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខ សុមនា, ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ៊ុន សុរិទ្ធី អគ្គនាយករង និងលោក ឧត្ដមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋាន ដើម្បីត្រួតពិនិត្យ សេចក្តីព្រាងរបាយការណ៍ខែកញ្ញា និងលើកទិសដៅបន្ដខែតុលា ព្រមទាំងផ្សព្វផ្សាយស្មារតីអង្គប្រជុំ ខែសីហា របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយមានការចូលរួមពី លោក-លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងនាយផ្នែក។

ក្នុងដំណើរការនៃកិច្ចប្រជុំនេះ លោកនាយការិយាល័យទាំង០៤ ចំណុះឲ្យនាយកដ្ឋានបានរាយការណ៍ពីលទ្ធផលសម្រេចបាននៃការងារ របស់ការិយាល័យដែលនាយកដ្ឋានប្រគល់ជូន និងបានលើកឡើងពីបញ្ហាប្រឈមនានា ដែលកើតមានដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។

លោកឧត្ដមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានមានមតិណែនាំឲ្យមានការខិតខំប្រឹងប្រែងបន្ដ ដើម្បីឲ្យការងារតាមការិយាល័យនីមួយៗ ប្រព្រឹត្ដិទៅកាន់តែមានប្រសិទ្ធិភាពខ្ពស់។

ជាទីបញ្ចប់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ លីហួត  អគ្គនាយករង បានមានមតិបូកសរុប និងណែនាំដល់ឲ្យមន្ដ្រីគ្រប់រូប ត្រូវអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចេះការពារខ្លួនពីមេរោគកូវីដ-១៩៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ