ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំខែសីហា និងលើកទិសដៅខែកញ្ញាឆ្នាំ២០២១ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ZOOM  ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡាអគ្គនាយករង, លោកឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន, លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យទាំងអស់សរុប ៤០ នាក់ ស្រី ០២នាក់។

បន្ទាប់ពីស្តាប់របាយការណ៍របស់ការិយាល័យទាំងអស់ និងមតិចូលរួមរបស់លោកប្រធាននាយកដ្ឋាន និងលោក-លោកស្រីអនុប្រធាននាយកដ្ឋានរួចមក ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ កែវ វណ្ណថន បានណែនាំដល់គ្រប់ការិយាល័យជំនាញទាំងអស់ ពិនិត្យលើការបែងចែកវេនបំពេញការងាររបស់មន្រ្តីក្រោមឱវាទ ធ្វើយ៉ាងណាធានាបាននូវនិរន្តរភាពការងារ និងប្រសិទ្ធភាពការងារ។បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំឲ្យត្រៀមចុះអនុវត្តដកបទពិសោធន៍ ការងារគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ FPCS ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។

ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើឲ្យមន្រ្តីទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាព ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta និងត្រូវទៅទទួលវ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់ៗគ្នា៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ