ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបញ្ជូនចេញជនជាតិវៀតណាម ០១នាក់ ឲ្យត្រឡប់ទៅប្រទេសដើមវិញ ពីបទលួចជ្រៀតចូល និងស្នាក់នៅខុសច្បាប់
ស្វាយរៀង៖ នៅថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទីដោយមានការសំណូមពរ ពីអនុគណ:កម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងចត្តាឡីស័ក ឲ្យជនជាតិវៀតណាម ០១នាក់ឈ្មោះ TRINH PHAT DAT ភេទប្រុស អាយុ ១៩ឆ្នាំ ត្រឡប់ទៅប្រទេសដើមវិញ ពីបទលួចជ្រៀតចូល និងស្នាក់នៅខុសច្បាប់ព្រមទាំងបានធ្វើតេស្តកូវីដ-១៩ មុននឹងបញ្ជូនចេញពីប្រទេស៕