ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៩៣នាក់ ជាសះស្បើយ ៤៤៣នាក់ និងស្លាប់ ១១នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៩៣នាក់ អ្នកជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកស្លាប់ចំនួន ១១នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១១២នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន១០២,១៣៦នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩៥,៨១០នាក់ និងអ្នកស្លាប់ សរុបចំនួន ២,០៧៨នាក់៕