ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង​ ០៩និង៣០នាទីលោកនាយប៉ុស្តិ៍បានចាត់តាំង លោកវរសេនីយ៍ឯក ម៉ម យ៉យ នាយរងប៉ុស្តិ៍ ចូលរួមកិច្ចប្រជុំពិភាក្សា រវាងក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) ជាមួយការិយាល័យទំនាក់ទំនងព្រំដែន (BLO) ច្រកទ្វារអន្តរជាតិបាវិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន (អ.ជ.ប.គ.ញ)។

កិច្ចប្រជុំពិភាក្សានាពេលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងមន្ត្រីរាជការជុំវិញខេត្តនៅសាលប្រជុំទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ