ព័ត៌មានថ្មីបំផុត


កម្មវិធីប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យមហាផ្ទៃ

 

នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សុមនា អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមការងារ ស.ស.យ.ក ក្នុងវិស័យមហាផ្ទៃ បានចូលរួមកម្មវិធីប្រកាសទទួលស្គាល់សមាសភាពបំពេញបន្ថែមក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ។ 

 

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការប្រគល់សេចក្តីសម្រេចទទួលស្គាល់សមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងបានមានប្រសាសន៍សំណេះសំណាល ផ្តាំផ្ញើ ដល់សមាជិក សមាជិកាក្នុងអង្គពិធីផងដែរ។

 

ក្រៅពីនេះ ក៏មានការឡើងធ្វើបទបង្ហាញដោយឯកឧត្តម កេង សុម៉ារិទ្ធ ប្រធានក្រុមការងារ ស.ស.យ.ក ក្នុងវិស័យយុត្តិធម៌ និងមានការពិភាក្សា សំណួរ ចម្លើយ យ៉ាងផុសផុលផងដែរ៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ