ប្រកួតកីឡាវាយសី វគ្គផ្តាច់ព្រ័ត្រនៅមជ្ឈមណ្ឌលធនធានកីឡាជាតិកម្ពុជា

 

នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ និងជាប្រធានប្រតិភូដឹកនាំក្រុមកីឡាវាយសីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមកីឡាករវាយសីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចូលរួមប្រកួតផ្តាច់ព្រ័ត្រនៅមជ្ឈមណ្ឌលធនធានកីឡាជាតិកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។

 

សម្រាប់លទ្ឋផលក្នុងការប្រកួតថ្ងៃនេះក្រុមកីឡាករវាយសីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបាន៖ មេដាយមាស(លេខ១) ចំនួន០១គូរ លេខ ៣ស្ទួន ចំនួន ០២គូរ ក្នុងវិញ្ញាសារវៃគូរបុរស អាយុ១៨ឆ្នាំដល់៣៩ឆ្នាំ និង លេខ៣ស្ទួន ចំនួន២គូរ ក្នុងវិញ្ញាសារវៃគូរបុរសអាយុ៤០ឆ្នាំឡើង សរុបកីឡាករអគ្គនាយកដ្ឋានទទួលបាន មេដាយមាស(លេខ១)ចំនួន០១គូរ លេខ៣(មេដាយសម្រឹត) ចំនួន៤គូរ។

 

ក្នុងពិធីបិទការប្រកួតកីឡាវាយសីជាតិ និងអន្តរជាតិលើកទី១ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានប្រារព្វទៅក្រោមអធិបតីភាព ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជប់ទៅក្រោមបរិយាសប្បាយរីករាយ និងមិត្តភាព យ៉ាងអធិកអធម។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ