ចុះត្រួតពិនិត្យ និងថែទាំ ឧបករណ៍បច្ចេកទេស ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤
ចុះត្រួតពិនិត្យ និងថែទាំ ឧបករណ៍បច្ចេកទេស ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤
ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៤ ដោយមានការឯកភាពពីថ្នាក់ដឹកនាំ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់តាំង ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ ដឹកនាំដោយ លោកវរសេនីយ៍ឯក នូ សារឿន អនុប្រធាននាយកដ្ឋាន បានសហការជាមួយ អ្នកបច្ចេកទេសក្រុមហ៊ុន HSC បានចុះត្រួតពិនិត្យ និងថែទាំ ឧបករណ៍បច្ចេកទេស ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១-ទី២ ចំនួន ០៧ ប៉ុស្តិ៍ មានដូចជាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ចាំយាម, ព្រែកចាក, ភ្នំដិន, ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិឧកញ៉ាម៉ុង, កំពង់ផែអន្តរជាតិស្ទឹងហាវ, កំពង់ផែអន្តរជាតិព្រះសីហនុ និងច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ។
https://www.tiktok.com/@gdicambodia
https://www.facebook.com/GDIOfficial/