ចុះត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តសម្រាប់ ខេត្តក្រចេះ​ និងខេត្តស្ទឹងត្រែង

 

នារសៀលថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ តូច​ ពិដោឡា អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងដឹកនាំក្រុមទី៣ដោយលោកឧត្តមសេនីយ៍ទោ​ ប៊ុន​ សុគន្ធនី អនុប្រធាននាយកដ្ឋាន បានចុះត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តសម្រាប់ ខេត្តក្រចេះ​ និងខេត្តស្ទឹងត្រែង និងប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តប្រចាំឆ្នាំ២០២៤ បន្ទាប់ពីបានដំណើការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពអស់រយះពេល០៥ថ្ងៃនាពេលកន្លងមក។

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ