បទបង្ហាញ ស្ដីពីប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា Cambodia e-Arrival

 

ដោយមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៤ លោកស្រីឧត្តមសេនីយ៍ត្រី ចយ សាវី ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ អញ្ជើញធ្វើបទបង្ហាញ ស្ដីពីប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា Cambodia e-Arrival ជូន ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។

 

ថ្លែងនៅក្នុងការធ្វើបទបង្ហាញនេះ លោកស្រីឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ផងដែរថា ប្រព័ន្ធអេឡិចត្រូនិចសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា Cambodia e-Arrival ដែលរាជរដ្ឋាភិបាលទើបនឹងអនុញ្ញាតឲ្យដំណើរការ គឺបង្កើតដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេសនិងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។

 

បន្ទាប់ពីបានស្ដាប់ការលើកឡើងរបស់លោកស្រីប្រធាននាយកដ្ឋានរួចមក ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋាន ក៏ដូចជាសមាជិក/សមាជិកា នៃអង្គពិធីទាំងមូលដែលបានចូលរួមស្ដាប់ការធ្វើបទបង្ហាញ ក៏ឡើងមានចំណាប់អារម្មណ៍ ក៏ដូចជាបង្កើតនូវសំណួរល្អៗពាក់ព័ន្ធប្រព័ន្ធ Cambodia e-Arrival ដែលធ្វើឲ្យការធ្វើបទបង្ហាញដំណើរការដោយរលូនតាមការរំពឹងទុកក្នុងស្មារតីសាមគ្គីយោគយល់ និងរីករាយបំផុត៕

 

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

 

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ