ព័ត៌មានថ្មីបំផុត


វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ eGDI

 

ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារណ្តុះបណ្តាល និងគ្រូបង្គោល នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ eGDI ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ដែលកំពុងបម្រើការនៅនាយកដ្ឋានរដ្ឋបាលសរុប (ន១) ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៤៥រូប (ស្រី១៣រូប) ។

 

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយណែនាំពីសារៈសំខាន់ នៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដល់មន្ត្រីនគរបាលដែលបានចូលរួម ព្រោះថាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលអេឡិចត្រូនិចនេះ គឺជាប្រព័ន្ធបច្ចេកវិទ្យាថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបង្កើតឡើងសម្រាប់បម្រើដល់ការបំពេញកិច្ចការងារប្រចាំថ្ងៃដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីនគរបាលទាំងអស់ឲ្យមានភាពងាយស្រួល និងឆាប់រហ័ស។

 

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ លោកគ្រូបង្គោលបានថ្លែងអំណរគុណដល់អស់លោក លោកស្រី ដែលបានព្យាយាមស្ដាប់ការពន្យល់ ក៏ដូចជាការបង្កើតនូវសំណួរល្អៗដែលធ្វើឲ្យការបណ្ដុះបណ្ដាលនេះដំណើរការដោយរលូនក្នុងបរិយាកាសស្និទ្ធស្នាល និងសាមគ្គីជាទីបំផុត៕

 

https://www.tiktok.com/@gdicambodia

https://t.me/GDIOfficial

https://www.facebook.com/GDIOfficial/

www.immigration.gov.kh

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ