ព័ត៌មានថ្មីបំផុត


កិច្ចប្រជុំផែនការអនុវត្ត ស្ដីពីការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារៈណនៅក្នុងខេត្តព្រះសីហនុ

 

 

ភ្នំពេញ÷ នាព្រឹកថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបើកកិច្ចប្រជុំផែនការអនុវត្ត ស្ដីពីការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារៈណនៅក្នុងខេត្តព្រះសីហនុ។ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង ឯកឧត្តមប្រធាននាយកដ្ឋាន និង អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

 

 

កិច្ចប្រជុំនេះអនុវត្តតាមបទបញ្ជាររបស់សម្ដេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរបញ្ជារការឯកភាព អាជ្ញាធរដែនដី   អគ្គសន្នការនគោបាលជាតិ ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសដែលកើតមាននៅខេត្តព្រះសីហនុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រជុំពីវិធានការជាក់ស្ដែងក្នុងការអនុវត្ត នឹងបានបែងចែកក្រុមការងារក្នុងគោលដៅការគ្រប់គ្រងជនបរទេសទាក់ទងស្ដីពីការ ពង្រឹង សន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារៈណសង្គមនៅខេត្តព្រះសីហនុ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ