ព័ត៌មានថ្មីបំផុត

ស្វាយ​រៀង​៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ទ្បើ​ង​ រវាង​រថយន្ត​ និង​ម៉ូតូ​តុ​កៗ​ ក្នុង​ទិស​ស្របគ្នា​ ពី​ត្បូង​ទៅ​ជើង​ នៅ​លើ​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ នា​វេលា​ម៉ោង​ ០៣​និង​១០​នាទី​ទាប​ភ្លឺ​ ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៩​ បណ្តាល​ឲ្យ​រង​របួស​ ០២​នាក់​។​ 


​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​មាន​ម៉ាក​ ហ៊ី​យ៉ុ​ន​ដាយ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AU-3560​ បើកបរ​ដោយ​ឈ្មោះ​ ស៊ូ​ កាន​លី​ម​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ម៉ុ​កបាយ​ គ្មាន​រង​របួស​ បាន​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បាន​បុក​ម៉ូតូ​តុ​កៗ​ពីក្រោយ​ រីឯ​អ្នក​បើក​ម៉ូតូ​តុ​ក​ ឈ្មោះ​ ឈុ​ន​ ប៊ុ​ន​ថា​ ភេទ​ ប្រុស​ អាយុ​ ៤៥​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ខ្វៀន​  ឃុំ​គោក​ចក​ ស្រុក​សៀម​រាម​ ខេត្តសៀមរាប​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ និង​អ្នក​រួម​ដំណើរ​ មានឈ្មោះ​ សុក​ លៀង​ ភេទ​ស្រី​ អាយុ​ ៤៤​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ បុគ្គលិក​ហាង​ ត្រូវជា​ប្រពន្ធ​ បណ្តាល​ឲ្យ​រង​របួសស្រាល​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​។​


​បច្ចុប្បន្ន​ជន​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​ រីឯ​វត្ថុ​តាង​ទាំង​ ០២​គ្រឿង​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ ដើម្បី​បំពេញ​សំណុំរឿង​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​៕


អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ