ព័ត៌មានថ្មីបំផុត

សៀមរាប៖ ជនបរទេសម្នាក់ បានស្លាប់ នាវេលាម៉ោងប្រហែល ០៩និង៤៥នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ០៩ ផ្ទះជួល ស្ថិតនៅភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ IMAI HIROSHI ភេទប្រុស អាយុ ៧៥ឆ្នាំ ជនជាតិ ជប៉ុន មុខរបរ ចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ដោយផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៉ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ខ្យល់គរ (គាំងបេះដូង)។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សុី) រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារ និងស្ថានទូត៕


អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ