ព័ត៌មានថ្មីបំផុត

​កំពង់ស្ពឺ​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើតឡើង​ នៅ​លើ​ផ្លូវលំ​ក្នុងភូមិ​ត្រពាំង​ឫស្សី​ ឃុំ​សំបូរ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ នា​វេលា​ម៉ោង​ ១៤​និង​០៥​នាទី​ ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៩​។​


​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មាន​ម៉ាក​លុ​ច្ស​ស៊ី​ស​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ 2V.9049​  បើកបរ​ដោយ​ឈ្មោះ​ BAEK​ JEONGWOON​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ជនជាតិ​ កូរ៉េ​ខាងត្បូង​  មុខងារ​ជា​ប្រធាន​មណ្ឌល​ ព្រះ​វិហារ​យេស៊ូ​ មា​នទី​តាំងនៅ​ភូមិ​ត្រពាំង​ឫស្សី​ ឃុំ​សំបូរ​ ស្រុក​សំរោង​ទង​ ខេត្ត​កំ​ពង​ស្ពឺ​ បាន​ បើកបរ​មក​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ លុះដល់​ចំណុច​ក្នុងភូមិ​ បាន​បុក​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ហុងដា​ C១២៥​  សេរី​ ២០១៥​  ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FP.1904​ បើកបរ​ដោយ​ឈ្មោះ​ វ៉ិ​ប​ ថា​ញ់​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ នៅ​ភូមិ​កប់​ចិន​ ឃុំ​សំបូរ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ បើកបរ​បញ្ច្រាស់ទិស​គ្នា​ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​។​


​បច្ចុប្បន្ន​ជនបរទេស​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ ដើម្បី​កសាង​សំណុំរឿង​ ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​៕


អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ