ព័ត៌មានថ្មីបំផុត

​សៀមរាប​៖​ ជនបរទេស​ម្នាក់​ បាន​ស្លាប់​ នា​វេលា​ម៉ោង​ ១៦​និង​០០​នាទី​ ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​បន្ទប់​លេខ​២១​ រី​សត​ Kafu​ and​ Spa​ ស្ថិត​នៅ​ភូមិ​ស្ល​ក្រាម​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ FERGUSON​ THOMAS​ JOHN​ ភេទ​ប្រុស​ អាយុ​ ៧៤​ឆ្នាំ​ សញ្ជាតិ​ អា​មេ​រិ​ក​ មុខរបរ​ ចូល​និវត្តន៍​ ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​ និង​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការ​ បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ស្លាប់​ ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ (​ពេទ្យ​រុ​ស្ស៊ី​)​ រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​ក្រុម​គ្រួសារ​ និង​ស្ថានទូត​៕


អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ