ព័ត៌មានថ្មីបំផុត

​ព្រះ​សីហ​នុ​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើតឡើង​ នៅ​លើ​ផ្លូវ​ទៅ​ក្រុមហ៊ុន​យិះ​ជៀ​ ត្រង់​ចំណុច​ កណ្តាល​ព្រៃ​ស្ងាត់​ ស្ថិត​នៅ​ក្នុងភូមិ​ស្មាច់​ដែង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ នា​វេលា​ម៉ោង​ប្រហែល​ ៤​ ទៅ​ ៥​ ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៩​ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ ហើយ​បី​នាក់​ទៀត​រង​របួសធ្ងន់​ និង​បាន​បញ្ជូន​ ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​ខ្លួនឯង​ រថយន្ត​នេះ​មាន​ម៉ាក​ LEXUS​ RX300​ ពណ៌​ ស​ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ​ 2AS-8569​ ជិះ​ដោយ​ជនជាតិ​ ចិន​ ចំនួន​ ០៤​នាក់​ ភេទ​ប្រុស​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទាំងអស់​ មាន​ទិស​ដៅ​ពី​លិច​ ឆ្ពោះទៅ​កើត​ លុះដល់​ចំណុច​ខាងលើ​ ស្ថានភាព​ផ្លូវ​កោង​ រថយន្ត​មាន​ល្បឿន​លឿន​ ទាញ​ចង្កូត​មិន​ផុត​ ក៏​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​៕